ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមគំហែង និងចាប់ខ្លួនជនរងគ្រោះ

0

ព្រះវិហារ: នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ នុន សុខឃឿន ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មករជៀជ័រកៅស៊ូ ត្រូវជាម្តាយជនរងគ្រោះ បានប្តឹងទៅលើឈ្មោះ សុខ ភា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ បានគំរាមគំហែងកូនស្រីរបស់គាត់ឈ្មោះ ស ស ខ យកទៅបាត់ ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣០នាទី នៅចំណុចចម្ការកៅស៊ូដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំភ្នំត្បែងមួយ ស្រុកគូលែន ខេត្តព្រះវិហារ ។

ក្រោយពីបានទទួលពាក្យបណ្តឹង សមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើសំណើរ សុំធ្វើការស៊ើបអង្កេតបឋម ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងកសាងសំណុំរឿងតាមនីតិវិធី ។ លុះដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានសហការជាមួយសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តរតន:គីរី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ភា ហៅ ជ័យ ភេទប្រុស អាយុ ៣៨ឆ្នាំ ។

ករណីនេះជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កំពុងបំពេញសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.