ផ្ទះ ព័ត៌មានជាតិ Update៖ សង្ស័...

Update៖ សង្ស័យគ្រឿងស្រវឹង ជា​មច្ចុរាជ ប្រល័យជីវិតបុរសម្នាក់ ឲ្យស្លាប់ក្នុងទីកំបាំង ប៊ិះគ្មានអ្នកដឹង

0

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ មានករណីបុរសម្នាក់ ដេកស្លាប់ក្នុងទូរខោអាវចាស់ ទុកចោលក្នុងដីឡូមួយកន្លែង។

សពបុរសខាងលើឈ្មោះ សឿង ប៊ុនមុនី អាយុជាង៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។

ដំណើររឿង៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះ បានផឹកស្រាជាមួយមិត្តភក្ដិអស់ចំនួន៥ដប បន្ទាប់មកក៏មានភ្លៀងធ្លាក់ ទើបជនរងគ្រោះ ក៏បានដើរទៅដេកក្នុងទូរខោអាវ មិនដឹងថាស្លាប់តាំងពីពេលណាទេ រហូតដល់ម៉ោងកើតហេតុ ក៏មានអ្នកប្រទះឃើញស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យ បានសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ រួចបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.