ផ្ទះ ព័ត៌មានជាតិ យុវជនចំនួន ២ន...

យុវជនចំនួន ២នាក់ឆក់ទូរស័ព្ទ ហើយព្យាយាមរត់គេច តែមិនផុតពីដៃសមត្ថកិច្ច

0

ភ្នំពេញ: សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីឆក់ តាមបណ្ដោយផ្លូវវែងស្រេង កែងការ៉ាសស៊ាំងតេលា ស្ថិតភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅតុលាកា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ។
២/ ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ កំពុងធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-5224 ត្រង់ចំណុចខាងលើ បន្ទាប់មកព្យាមយាមរត់គេច តែត្រូវជនរងគ្រោះស្រែកឆោឡោ ស្របពេលសមត្ថកិច្ចកំពុងល្បាតឃើញ ក៏ស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់បាន​ នៅស្ថានីយ៍ប៉ុស្តិ៍បាយ័ន្តស្ទឹងមានជ័យ។

ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ប៉ែន សំណាង ភេទប្រុស ធ្លាប់ធ្វើសកម្មភាពឆក់ក្នុងរាជធានីភ្នំពេញ បានចំនួន ៣លើក ហើយថែមទាំងប្រើប្រាស់សារធាតុញៀន ជារៀងរាល់ថ្ងៃទៀតផង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.