ផ្ទះ ព័ត៌មានជាតិ ជំងឺមហារីកបាន...

ជំងឺមហារីកបានផ្ដាច់ជីវិតបុរសជនជាតិអៀរឡង់ម្នាក់ នៅក្នុងបុរីលឹមឈាងហាក់

0

ភ្នំពេញ: នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង១៥នាទី មានករណីជនបរទេសដេកស្លាប់ ចំណុចផ្ទះលេខ12E ផ្លូវលេខ6B បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ DONAL CRINA JAN ភេទប្រុស ជនជាតិ អៀរឡង់ អាយុ ៦៦ឆ្នាំ មុខរបរ នៅផ្ទះកើតហេតុ កាន់PASSPORT លេខ PT 3331213 ។

ដំណើររឿង៖ បើតាមការឲ្យដឹងពីបងប្រុសឈ្មោះ ស៊ឹង ថេន ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់សព បានប្រាប់ថា បងខ្ញុំមានជំងឺប្រចាំកាយប្រហែល ១០ឆ្នាំមកហើយ ជំងឺរបស់គាត់គឺថ្លើមប្រភេទC និងមហារីក ដោយក្រុមគ្រួសារបានយកគាត់ទៅព្យាបាល នៅមន្ទីពេទ្យជោរៃ និងមន្ទីពេទ្យកាល់ម៉ែត្រ តែមិនបានជាសះស្បើយនោះទេរហូតដល់រយ:ពេល​២ទៅ៣ខែនេះ អាការ:ជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរ ទើបក្រុមគ្រួសារយកមកផ្ទះថែទាំវិញ លុះដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២៨នាទី បងថ្លៃរបស់ខ្ញុំបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

យោងតាមការធ្វើកោសល្យវិច័យរបស់ លោកឧកញ៉ាវិជ្ជ:បណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យតុលាការ បានបញ្ជាក់ថា សពជនជាតិអៀរឡង់ ឈ្មោះ DONAL CRINI LAN គឺស្លាប់ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ ។

បច្ចុប្បន្នក្រោយធ្វើកោសល្យវិច័យរួចសពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.