ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! លោ...

អាសូរណាស់! លោកចៅសង្កាត់រងទី២ សង្កាត់ព្រែកកំពិស ដួលទៅនឹងដី បណ្ដាលឲ្យស្លាប់

0

ភ្នំពេញ: នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣៥នាទី មានករណីបុរសម្នាក់ខ្យល់គស្លាប់ ត្រង់ចំណុចសាលាសង្កាត់ព្រែកកំពិស ស្ថិតភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ាន់ ប៉ន ភេទប្រុស អាយុ ៦៧ ឆ្នាំ មុខរបរ ចៅសង្កាត់រងទី២ សង្កាត់ព្រែកកំពិស រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះដួលក្នុងស្ថានភាពស្លេកស្លាំង ឃើញដូចនេះ អ្នកធ្វើការជាមួយបានជួយលើកជនរងគ្រោះនាំទៅមណ្ឌល់សុខភាព បន្ទាប់មកគ្រូពេទ្យប្រញាប់ដាក់អុកស៊ីសែន តែអកុសល់ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.