ផ្ទះ ព័ត៌មានជាតិ ករណីហិង្សាប្រ...

ករណីហិង្សាប្រើអាវុធជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កណ្ដាល: ការស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍បាក់ដាវ ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តកណ្ដាល
នៅថ្ងៃថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី ចំណុចភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។

ជនជាប់ចោទឈ្មោះ ប្រាក់ អយ ហៅ ពៅ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖ ៤២១ ដកបចខ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ ប្រព្រឹត្តនៅភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.