ផ្ទះ ព័ត៌មានជាតិ ភ័យប៉ះសក់ រត់...

ភ័យប៉ះសក់ រត់ទាញដៃកូនសឹងមិនទាន់! រថយន្តសណ្តោងកុងតៃន័របោះពួយលឿន បុកចូលផ្ទះជាងក្រទ្បឹង

0

ភ្នំពេញ: ក្បាលរថយន្តសម្រាប់អូសកុងតៃន័រមួយគ្រឿង បើកបរដោយយុវជនម្នាក់ បើកបោះពួយល្បឿនលឿន បួងចង្កូតមិនទាន់ជ្រុល បុកចូលផ្ទះជាងក្រឡឹង បណ្តាលឲ្យរងខូចខាតសម្ភារ:មួយចំនួន សំណាងល្អស្ត្រី ៣នាក់ម៉ែកូន រត់គេចខ្លួនទាន់ ទាំងព្រលឹងចុងសក់ ចំណែកផ្ទះពេទ្យធ្មេញ និងផ្ទះជាងកាត់សក់ អមសងខាងនោះ ខូចខាតបន្តិចបន្តួច បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្ក ជាប្រភេទ ក្បាលអូសកុងតៃន័រ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1221 បើកបរដោយយុវជនម្នាក់។

តាមសម្តីស្ត្រីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ គ្រាន់តែគាត់វិលមកយកកូនចេញ ពីសាលារៀនវិញ ចូលផ្ទះផុត ស្រាប់តែ រថយន្តបង្ក បើកចូលមកដល់ក្នុងផ្ទះតែម្ដង បង្កឲ្យគាត់ភ័យស្លន់ស្លោ អូសដៃកូន២នាក់រត់គេចផុត ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍វិញ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកបរល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចខាងលើ បួងចង្កូតបំណង់ចូលទៅផ្លូវ បុរីផុន ស៊ុយ តែល្បឿន នៃរថយន្តលឿនពេក ទើបយកចង្កូតមិនទាន់ ជ្រុលបុកចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង សំណាងល្អគ្មានអ្នករងរបួស ។

តាមសម្តីយុវជនជាអ្នកបើកបររថយន្ត បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបើករថយន្តក្នុងបំណងចូលទូអូសទូកុងតៃន័រ តែយកចង្កូតមិនទាន់ក៏ជ្រុលបែបនេះ ។

ក្រោយកើតហេតុ ភាគីខាងតំណាងក្រុមហ៊ុនរថយន្តបង្ក ចេញមុខមកសម្របសម្រួល ដោយចេញសងរាល់ការខូចខាត សម្ភារ: និងជួសជុលជញ្ជាំង សំយ៉ាបផ្ទះ ទាំងផ្ទះជាងក្រឡឹង ផ្ទះពេទ្យធ្មេញ និងផ្ទះកាត់សក់ ក្រោមការឯកភាពគ្នា ជាមួយភាគីម្ចាស់ផ្ទះ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.