ផ្ទះ ព័ត៌មានជាតិ ស៊យអីស៊យយ៉ាងន...

ស៊យអីស៊យយ៉ាងនេះ! ព្រឹកទ្បើង បុកគូទបាទ្បែន អស់ ៣០០ដុល្លារ អ្នកបើករ៉ឺម៉ក ត្រូវប្រុងប្រយ័ត្ន

0

ភ្នំពេញ: នៅវេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ៣៧១ ស្ថិតនៅសង្កាត់ -ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រ៉ឺម៉កដឹកស័ង្កសី បើកបរដោយបុរសម្នាក់ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកគូទរថយន្តកាមរីបាទ្បែន ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6487 បណ្ដាលឲ្យរងការខូចខាត បើកបរដោយស្ត្រីម្នាក់។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចុះទៅដល់ទីតាំងខាងលើ ហើយឲ្យភាគីទាំងពីរ ចរចាភាគីគ្នា ដោយខាងរ៉ឺម៉ក សុខចិត្តសងសំណង ទៅខាងរថយន្តចំនួន ៣០០ដុល្លារ ដើម្បីធ្វើការជួសជុល បញ្ចប់រឿងនៅនឹងកន្លែង។

សូមបញ្ជាក់៖ ករណីខាងលើ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ បានរិះគន់ទៅលើ រ៉ឺម៉កសណ្ដោងវែងៗ បើកបរហាក់បីដូចជាមិនសូវគោរពច្បាប់ចរាចរណ៍ទាល់តែសោះ បើកលឿនៗ រីឯទាក់ទងនឹងលក្ខណ:បច្ចេកទេសវិញ ម៉ូតូគ្មានភ្លើងស្តុប ហ្វ្រាំងមិនស៊ី ដឹកលើសចំណុះ អាងតែប៉ះគេលើដៃសុំទោស ដើម្បីបញ្ចប់រឿង។

ពលរដ្ឋសំណូមពរទៅមន្ត្រីចរាចរណ៍ តាមគោលដៅនីមួយៗ គួរមានវិធានការលើ បញ្ហាទាំងនេះ កុំបណ្ដែតបណ្ដោយតទៅទៀត ត្រូវរឹតបន្ដឹង អប់រំពួកគាត់ ឲ្យយល់ដឹងពីច្បាប់ទម្លាប់ ក្នុងសង្គមផង៕ ហាមលួចចម្លងអត្ថបទ ដោយគ្មានការអនុញ្ញាត!!!

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.