ផ្ទះ ព័ត៌មានជាតិ ចាប់ខ្លួនយុវជ...

ចាប់ខ្លួនយុវជនម្នាក់ នៅចំណុចមជ្ឍមណ្ឌល ឱកាសខ្ញុំ ពាក់ព័ន្ធករណី…

0

ភ្នំពេញ: យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៣ និង០០នាទី នៅចំណុចមជ្ឍមណ្ឌល ឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ដោយកម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល ម្កាក់ បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកា បានចំនួន ០១ នាក់ប្រុស ។
ឈ្មោះ ផុន ភាព ហៅគួយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិ អង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ.០០៤ដក.ចខ/១៧ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ របស់ លោក គឹម ម៉េង ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
ត្រូវចោទពីបទ៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ប្រព្រឹត្តនៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៧។
ចំពោះករណីនេះសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.