ផ្ទះ ព័ត៌មានជាតិ ខ្លាំងមែន! ចា...

ខ្លាំងមែន! ចាប់រំលោភបានសម្រេចហើយប្រើហិង្សារវាយបាក់ធ្មេញអស់៣ទៀត

0

រតនគិរី: នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទីយប់ មានករណីចាប់រំលោភសេពសន្ថវះ(បានសម្រេច) ដោយប្រើហិង្សារវាយបាក់ធ្មេញលើចំនួន០៣ និងមាន
ស្នាមជាំនៅដើមទ្រូងនិងមុខជនរងគ្រោះ នៅចំណុចក្រោយ ភូមិប៉ុងឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ម ម រ មុខរបរកសិករ។
ជនសង្ស័យឈ្មោះ ស៊ីង ប៊ុតស៊ី ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរឡាវ មុខរបរកសិករ រស់នៅភូមិប៉ុង ឃុំប៉ុង
ស្រុកវើនសៃ ខេត្តរតនគិរី ។
ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចខ្លួនបាត់ លុះដល់ថ្ងៃទី០៤ វិច្ឆកា ឆ្នាំ២០១៩វេលាម៉ោង០៦និង១៥នាទី
ព្រឹក លោក ទឺ នូថង អធិការនគរបាលស្រុកវើនសៃបានសហការជាមួយកម្លាំងជំនាញជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត ស្តីពីការស្រាវជ្រាវតាមឃាត់ខ្លួនមុខសញ្ញាករណីចាប់រំលោភសេពសន្ថវះនៅថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ
២០១៩នោះ លុះដល់ វេលាម៉ោង០៨និង១៥នាទីព្រឹក ថ្ងៃ០៤ ខែ១១ ឆ្នាំ២០១៩ ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យ ០១នាក់ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវះដូចដែលមានឈ្មោះខាងលើ នៅចំណុចភូមិ០៣ ឃុំត្រពាំងក្រហម
ស្រុកកូនមុំ ខេត្តរតនគិរី។បច្ចុប្បន្ន:ជនសង្ស័យបានឃាត់ទុកនៅអធិការដ្ឋានន
គរបាលស្រុកវើនសៃ ដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.