ផ្ទះ ព័ត៌មានជាតិ បើស្រវឹងសូមកុ...

បើស្រវឹងសូមកុំបើកបរ! រថយន្ត RAV4 បុកគូទកាមរីឆ្លាមលាន់ដូចរន្ទះ រួចព្យាយាមបើករត់

0

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកាមរីឆ្លាមមួយគ្រឿង ដែលកំពុងឈប់រង់ចាំស្តុបចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបខាងមុខហាង លក់រថយន្តតូយូតា ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសបីនាក់ បើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-4551 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបន្ថយល្បឿនឈប់ ដើម្បីរង់ចាំស្តុបអទិភាព ស្របពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកRAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8413 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងមកពីក្រោយ ក្នុងល្បឿយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តកាមរីឆ្លាមពេញទំហឹង បណ្ដាលឲ្យរថយន្ដកាមរីឆ្លាម ខ្ទាតទៅមុខប្រមាណ៣០ម៉ែត្រ រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ភ្លាមៗនោះរថយន្តបង្ក ក៏ព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ជួយជិះដេញតាមពីក្រោយរហូត។ បន្ទាប់មករថយន្តបង្ក ក៏បានឈប់ចតស្ងៀម នៅខាងក្នុងផ្ទះលេខ២៧ផ្លូវលេខ២៦៥ ក្បែរផ្ទះសំណាក់សំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ និងទាក់ទងជំនាញឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.