ផ្ទះ ព័ត៌មានជាតិ សូមបងប្អូនប្រ...

សូមបងប្អូនប្រុងប្រយ័ត្ន! យុវជនម្នាក់មកពីហូបអី ចូលជ្រកភ្លៀងបែរជាត្រូវ កាប់របួសធ្ងន់ មិនដឹងមូលហេតុ

0

ពោធិ៍សាត់: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់កាហ្វេ ស្ថិតភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះចំនួន ២នាក់រួមមាន៖
១/ឈ្មោះ សិត ចម្រើន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ។
២/ឈ្មោះ សិត កុសល ភេទប្រុស ជនជាតិខ្មែរ។
អ្នកទាំង២ រស់នៅភូមិ/ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះជាប្អូនបានជិះម៉ូតូត្រឡប់មកពីហូបអីនៅម្ដុំស្ពានដែកស្ទឹងក្រវាញ ខណ:មកដល់ចំណុចខាងលើ ស្រាប់តែមេឃភ្លៀងក៏ចូលជ្រក ភ្លាមនោះជនសង្ស័យឈ្មោះ ផាន វីរ: ហៅឈិត ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានកាន់ដាវសាម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះដោយគ្មានមូលហេតុ បណ្ដាលឲ្យរបួសដៃធ្ងន់ធ្ងរ បន្ទាប់មកជនរងគ្រោះជិះម៉ូតូមកផ្ទះទាំងដៃហូឈាម ឃើញដូចនេះបងជនរងគ្រោះសួរនាំ ហើយបានជិះម៉ូតូទៅសួរនាំឈានដល់ប្រតាយប្រតប់គ្នាជាមួយស្ត្រីម្ចាស់តូប រួចជនសង្ស័យឈ្មោះ អ៊ុយ មករា ត្រូវជាកូនកាប់ជនរងគ្រោះចំនួន ៥កាំបិត និងត្រូវឈ្មោះ អ៊ុយ រស្មី ដាល់ចំនួន ២ដៃថែមទៀត ​បណ្ដាលឲ្យជនរងគ្រោះដួលក្នុងថ្លុកឈាម ស្របគ្នានោះជនសង្ស័យឈ្មោះ ប្រុក គា កាន់ពូថៅជាប់មិនដឹងកាប់ជនរងគ្រោះដែរឬអត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយរួមទាំងវត្ថុតាងបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

បញ្ជាក់៖ ជនសង្ស័យធ្លាប់មានដីកាកោះហៅ និងបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាពេលកន្លងមក៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.