ផ្ទះ ព័ត៌មានជាតិ សូមបើកបរដោយប្...

សូមបើកបរដោយប្រុងប្រយ័ត្ន! ម៉ូតូ ២គ្រឿងពន្លះគ្នា បណ្ដាលឲ្យមនុស្ស ៣នាក់ របួសធ្ងន់

0

ភ្នំពេញ: កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ២០ និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ លើផ្លូវជាតិលេខ ៣ ស្ថិតភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA C110 ពណ៌ក្រហម ពាក់ស្លាក ភ្នំពេញ 1BM-4112 បើកបរដោយឈ្មោះ រី រិទ្ធី ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិឬស្សី ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-8495 បើកបរដោយឈ្មោះ ណាំ សារ៉ាត់ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងរថយន្ត មានទីលំនៅភូមិស្រែច ឃុំព្រៃងៀត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមដំណើរដោយឈ្មោះ ឆិល ឡាច ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិជាមួយគ្នា ដួលបោកទៅនឹងថ្នល់ បណ្ដាលឲ្យរបួសធ្ងន់ទាំង៣នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.