ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះរុះរើខ្ទមទីតាំងប្រើប្រាស់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់

0

ភ្នំពេញ: ដោយមានការយកចិត្តទុកដាក់រាល់ការខមិន និងផ្ញើសារមកកាន់ផេក អធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ អំពីករណី ក្រុមប្រើប្រាស់សារធាតុញៀន និងដើរលួចនៅពេលយប់ លោកអធិការ បានចាត់កម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅទី៣ សហការជាមួយ សាលាសង្កាត់ បានចុះទៅឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ ស្រី ២នាក់ ដែលបោះតង់សង់ខ្ទមជាជម្រក ទីតាំងប្រើប្រាស់សារធាតុញៀន ។

ក្នុងនោះផងដែរ សមត្ថកិច្ចរកឃើញឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន និងរុះរើខ្ទមចោលដើម្បីឲ្យប្រជាលរដ្ឋនៅតំបន់នោះ អស់ទុក្ខកង្វល់។

ជនសង្ស័យទាំង ៤នាក់ ឃាត់ខ្លួនបាន ទី១/ ឈ្មោះ សុង សីហា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី២/ ឈ្មោះ ហ៊ឹម យ៉ាងកឺ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៣/ ឈ្មោះ ព្រឿន ស្រីណុច ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៤/ ឈ្មោះ អួត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ជនសង្ស័យទាំង ៤នាក់ស្នាក់នៅកន្លែងកើតហេតុ ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ រាល់យប់ថ្ងៃ តែងតែផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន បង្កអសន្តិសុខក្នុងមូលដ្ឋាន ទើបនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ ចុះទៅបង្ក្រាបចាប់ឃាត់ខ្លួន ជាក់ស្តែង ខណ:ដែលក្រុមជនសង្ស័យប្រុសស្រីកំពុងផ្តុំគ្នាជក់ថ្នាំញៀន ដកហូតបានសម្ភារ:ពាក់ព័ន្ធ ឧបករណ៍ជក់មួយចំនួនទៀត រួចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.