ផ្ទះ ព័ត៌មានជាតិ បុរសចំណាស់ម្ន...

បុរសចំណាស់ម្នាក់ លួងលោមអនិតិជន រហូតសម្រេចចំនួន ១០ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ឧត្ដរមានជ័យ: កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនបុរសចំណាស់ម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ធវ: ស្ថិតភូមិល្បើករឹទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

ជនសង្ស័យឈ្មោះ នូ ឈុន ភេទប្រុស អាយុ ៨០ ឆ្នាំ រស់នៅភូមិល្បើករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ យ.ស ភេទស្រី អាយុ ១៣ ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន ជនសង្ស័យលួងលោម កុមារីរងគ្រោះរំលោភសេពសន្ធវ:រហូតបានសម្រេចចំនួន ១០ដង ក្រោយមកក៏មានការរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពត៌មាន មន្ត្រីជំនាញបានចុះដល់ទីតាំង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ហាមយកអត្ថបទ

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.