ផ្ទះ ព័ត៌មានជាតិ ដុតឲ្យខ្ទេច! ...

ដុតឲ្យខ្ទេច! ខឹងប្រពន្ធស្ដីបន្ទោសផឹកស៊ីតិចតួចមិនបាន ប្ដីយកដែកកេះដុតផ្ទះឆេះមួយខ្នង

0

មណ្ឌលគិរី: កាលពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង ៣និង៥នាទីរសៀល​ មានករណីប្ដីខឹងប្រពន្ធរករឿងផឹកស៊ីមិនកើត ស្ទុះវ៉ឹងទៅយកដែកកេះដុតផ្ទះខ្ទេចគ្មានសល់ នៅចំណុចផ្លូវចម្ការកៅស៊ូតាម្រិច ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យឈ្មោះ ប៊ុន ណារិន អាយុ ២៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ភា ស្រីធី អាយុ ២៩ឆ្នាំ មុខរបរកសិករ អ្នកទាំង២រស់នៅភូមិកើតហេតុខាងលើ មានកូនក្នុងបន្ទុក ២នាក់ផងដែរ។

សម្ភារ:ខូចខាត៖
-ផ្ទះមួយខ្នងមានទទឹង ៣ម៉ែត្រកន្លះ និងបណ្ដោយ ៤ម៉ែត្រ -សង់អំពីឈើដំបូលប្រក់ស័ង្កសី
-ម៉ូតូមួយគ្រឿងម៉ាក ស៊ីរូសគ្មានស្លាកលេខ
-លុយជិត ២០ម៉ឺនរៀល ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀតក្នុងផ្ទះត្រូវភ្លើងឆេះអស់គ្មានសល់។

មូលហេតុ៖ ខឹងខំធ្វើការរកស៊ីចិញ្ចឹមគ្រួសារទាំងយប់ទាំងថ្ងៃ គ្រាន់ផឹកបន្តិចមិនបាន(ប្រពន្ធតាមជេរ)។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ឃាត់ខ្លួនជនបង្កភា្លមៗ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកសាងសំណុំរឿងតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.