ផ្ទះ ព័ត៌មានជាតិ ស្រវឹងសូមកុំប...

ស្រវឹងសូមកុំបើកបរ! ម្ចាស់ដេកលក់ស្រួលពេក មិនដឹងលោកចោរបណ្តើរម៉ូតូទៅតាំងពីពេលណាប៉ុន្តែ…

0

ភ្នំពេញ: សង្ស័យផឹកស្រវឹងជោកជាំទើបបុរសម្នាក់ជិះម៉ូតូ មកដេកលើសួនចិញ្ចើមផ្លូវចោលម៉ូតូ ខណ:នោះស្រាប់តែមាន ជនសង្ស័យលួចបណ្តើរម៉ូតូនោះយកទៅបាត់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏រត់ទៅប្តឹងសមត្ថកិច្ច តាមរកម៉ូតូឃើញវិញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសួនចិញ្ចើមផ្លូវជាតិលេខ៤ ទល់មុខផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើឈ្មោះ ញ៉ែម ចម្រើន អាយុ ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យលួចនោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-2417។

ដំណើររឿង៖ នៅមុនពេលកើតហេតុសមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋម្នាក់ ដែលលក់គុយទាវ និងបាយនៅមុខសាលាបឋមសិក្សាជម្ពូវ័ន បានឃើញបុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូមកដេកនៅលើសួនចិញ្ចើមផ្លូវជិត កន្លែងគាត់លក់ដូរដោយមានម៉ូតូមួយគ្រឿងផងដែរ។
ខណ:ពេលជនរងគ្រោះស្រវឹងខ្លាំងពេកដេកចោលម៉ូតូ ក៏ស្រាប់តែជនសង្ស័យម្នាក់ បានបណ្តើរម៉ូតូរបស់ជនរងគ្រោះចូលក្នុងសាលាបឋមសិក្សាជម្ពូវ័ន ពេលឃើញបែបនេះគាត់ក៏ស្រែកថា«ចោរៗ»ដែរ តែជនសង្ស័យបានបណ្តើរម៉ូតូចូលទៅក្នុងសាលាដែលងងឹតសូន្យសុងបាត់។ ភ្លាមៗនោះបុរសជាអ្នកលក់ដូរខាងលើ ក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ ហើយស្របពេលកម្លាំងនគរបាល និងកម្លាំងប្រជាការពារសង្កាត់ទើបមកពីល្បាត បាននាំគ្នាតាមរុករកម៉ូតូប្រទះឃើញយកទៅប្លុងចោលក្នុងព្រៃ សមត្ថកិច្ចក៏យកម៉ូតូមករក្សាទុកដើម្បីប្រគល់ជូនម្ចាស់វិញ។
ស្របពេលជនរងគ្រោះជាម្ចាស់ម៉ូតូកំពុងតែដេកស្តូកលើសួនចិញ្ចើមផ្លូវ ទាល់តែប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដាស់ទើបភ្ញាក់ទាំងមមីមមើរ និយាយអរគុណដល់សមត្ថកិច្ចព្រមទាំងប្រជាពលរដ្ឋផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើលិខិតប្រគល់ម៉ូតូឲ្យវិញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.