ផ្ទះ ព័ត៌មានជាតិ រថយន្តទាហានអង...

រថយន្តទាហានអង្គរក្ស ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យក្រទ្បាប់ រងរបួសមនុស្ស ២នាក់

0

រតនគិរី: កាលពីវេលាម៉ោង ១៧និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បានក្រឡាប់ដោយខ្លួនឯង នៅចំណុចភ្នំវាលទោង ស្ថិតក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទ្រីអី ស្លាកលេខ ៣.៣០៥៦ ខ.ម អ្នកបើកបរ ឈ្មោះ ផាត់ សឿង ឋាន:ឧត្តមសេនីយ៍ទោ មានតួនាទីកងអង្គរក្ស បណ្តាលឲ្យរងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ចក់ ស៊ីធន់ ឋាន:វរសេនីយ៍ឯក មានតួនាទី ជាជំនួយការអង្គរក្ស រងរបួសស្រាល បានធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងខ្លាំងពេក ទើបបណ្តាលឲ្យរអិលធ្លាក់ប្រឡាយ ក្រឡាប់តែម្តង។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពអណ្តូងមាស៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.