ផ្ទះ ព័ត៌មានជាតិ ស្រីស្អាតម្នា...

ស្រីស្អាតម្នាក់ជួញដូរគ្រឿងញៀនកណ្ដាលវាល ត្រូវសមត្ថកិច្ចប្រទះឃើញមានអី…

0

កណ្តាល: កាលពីថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទី មានករណីជួញដូរគ្រឿងញៀននៅចំណុចលើផ្លូវបេតុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ទី ចិន្តា ភេទស្រី អាយុ ២២ឆ្នាំ ស្រុកកំណើតនៅភូមិសំប៉ានលើ ឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន
-ម៉ាទឹកកកចំនួន ០៤កញ្ចប់ធំ ០២កញ្ចប់តូច ០២កញ្ចប់
-ម៉ូតូ ០១គ្រឿងម៉ាក ហុងដាគុប Scoopy.i ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1HG.0624។

បញ្ជាក់៖ ជនសង្ស័យទិញថ្នាំញៀនពីបុរសម្នាក់ឈ្មោះ ធី ម្ដុំវាលខ្សាច់ផ្លូវ ៦០ម៉ែត្រ តម្លៃ៥០ម៉ឺនរៀល ដើម្បីយកទៅលក់បន្ត។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.