ផ្ទះ ព័ត៌មានជាតិ ចោរអស់លក្ខណ៍!...

ចោរអស់លក្ខណ៍! លួចកាច់ កម៉ូតូជាច្រើនលើក ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

0

ភ្នំពេញ: សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ត្រង់ចំណុច មុខផ្ទះណេតលេខ ៩២ ផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ទៅតុលាការ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ ៣១ឆ្នាំ។

វត្ថុតាងដកហូតបាន៖ ម៉ូតូ ១គ្រឿងម៉ាក MSX ពណ៌ខ្មៅ។

ដំណើររឿង៖ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៤០នាទី ជនសង្ស័យបានចេញធ្វើសកម្មភាព ត្រង់ចំណុចខាងលើ ចំពេលកម្លាំងជំនាញចុះល្បាតតាមមូលដ្ឋាន ក៏ធ្វើការឃាត់ខ្លួនព្រមទាំងឆែកឆេរ ឃើញមានដែកអក្សរT ចំនួន ៤ដើម បន្ទាប់ពីធ្វើការឃាត់ខ្លួននិងសួរនាំជនសង្ស័យបានសារភាពថា ឧបករណ៍នេះ ខ្លួនទុកសម្រាប់ធ្វើសកម្មភាពលួចកាច់ កម៉ូតូ ហើយពេលកន្លងមក​ ជនសង្ស័យរួមទាំងបក្ខពួកចំនួន ៤នាក់ទៀតឈ្មោះ វី គុណ វ៉ា និង ហូរ បានលួចកាច់ ក ម៉ូតូចំនួន ៧គ្រឿង ថែមទាំងប្រើប្រាស់សារធាតុញៀនមុនពេលធ្វើសកម្មភាពផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.