ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! ព្...

អាសូរណាស់! ព្រោះជីវភាពខ្វះខាត លោកតាម្នាក់ឡើងកាប់ធាងត្នោត យកធ្វើអំបោសលក់ បណ្ដាលឲ្យធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម

0

កំពង់ឆ្នាំង: កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបុរសចំណាស់ម្នាក់ធ្លាក់ពីលើដើមត្នោត​ បណ្ដលឲ្យស្លាប់នឹងកន្លែងកើតហេតុ ស្ថិតភូមិថ្មី ឃុំគ្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ នួន ថូ ភេទប្រុស អាយុ ៨២​ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញធាងត្នោតសម្រាប់ធ្វើអំបោសលក់ ព្រោះគ្មានប្រាក់សម្រាប់ជួលគេឲ្យឡើងកាប់ លោកតាក៏ឡើងទៅដោយខ្លួនឯង ប៉ុន្តែរាងកាយមិនអំណោយផលសភាពទ្រុឌទ្រោមក៏ធ្លាក់ធ្លាក់ពីលើដើមត្នោតមកដី បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង លុះដល់ល្ងាចឡើងមិនឃើញមកផ្ទះកូនចៅនាំគ្នាដើររក ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្រោមដើមត្នោតយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះប្រហែលជាមានអាការ: បណ្ដាលឲ្យធ្លាក់មកតែម្ដង និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.