ផ្ទះ ព័ត៌មានជាតិ Update៖ ប្រទះ...

Update៖ ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក នៅកោះដាច់

0

ភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ ហើយរសាត់តាមខ្យល់ទឹកហូរចូលកៀនច្រាំងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១២និង៣០នាទីថ្ងៃត្រង់ទី៦ ខែវិឆ្ឆិកា ឆ្នាំ២០១៩ នៅចំណុចដងទន្លេមមេគង្គ ត្រង់កំពង់ដរ កោះដាច់ ខ្ទរ ក្នុងភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។

សាកសពបុរសនោះ ស្លៀកខោ ប៉ារ៉ាជើងខ្លី ពាកអាវយឺតពណ៌ខ្មៅ ពុំស្គាល់អត្តញ្ញាណឡើយ ហើយក៏ពុំទាន់ឃើញសមត្ថកិច្ចចុះទៅស្រង់យកទៅពិនិត្យ ដែរ។

តាមព័ត៌មានបានឲ្យដឹងថា សពបុរសនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកតាមដងទន្លេមេគង្គ តាំងពីវេលាម៉ោងប្រមាណ៩ព្រឹក ហើយ សពក៏ចេះតែរសាត់តាមខ្យល់និងខ្សែទឹកហូរ រហូតដល់វេលាថ្ងៃត្រង់ក៏បានរសាត់ចូលខាងត្រង់កំពង់ដ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

គេពុំដឹងថាសពបុរសរូបនោះស្លាប់ដោយសារអ្វីនោះទេ រហូតមកដល់ម៉ោងប្រមាណ២រសៀលថ្ងៃដដែលគេពុំទាន់ឃើញ សមត្ថកិច្ចចុះមកស្រង់ឡើង ដើម្បីត្រួតពិនិត្យឡើយ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.