ផ្ទះ ព័ត៌មានជាតិ អុញនោះ! ល្បែង...

អុញនោះ! ល្បែងអនឡាញមួយកន្លែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប នៅខណ្ឌច្បារអំពៅ

0

ភ្នំពេញ: នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចចុះបង្ក្រាបករណី ល្បែងអនឡាញខុសច្បាប់មួយកន្លែង ត្រង់ចំណុចផ្ទះលេខ ១០ ផ្លូវលេខ ៤ ស្ថិតភូមិបឹងឈូក សង្កាតនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ គីម អានស្រីនាថ ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះលេខ ៨ ផ្លូវលេខ ៣ ភូមិបឹងឈូក សង្កាត់និរោធ មុខរបរ បកប្រែភាសាចិន។

សម្ភារ:ដកហូតបាន៖
– Moniter LCD ចំនួន០៨
– CPU ចំនួន០៤
– Keyboard ចំនួន០៥
– Mouse ចំនួន០៤
– DUR ចំនួន០១
– កូនធុងបាស ចំនួន០១គូរ
– ជើងសម្រាប់ដាក់កាម៉េរា ចំនួន០២
– ដុំwifi ចំនួន០២
– Camera ចំនួន០១
– ម៉ាស៊ីនគិតលេខ ចំនួន០៤
– ទូរស័ព្ទចំនួន ២៤គ្រឿង
– សៀវភៅធនាគារ ចំនួន០១
– ម៉ូតូចំនួន ០២គ្រឿងម៉ាក Keeway cs ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1GZ 2985 និងម៉ាក Yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GH 2672
– ឯកសារមួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.