ផ្ទះ ព័ត៌មានជាតិ រន្ធត់! រថយន្...

រន្ធត់! រថយន្ត ៣គ្រឿង និងម៉ូតូមួយគ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស នៅក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា (ព័ត៌មានបឋម) នៅរសៀលម៉ោង ១និង៥០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿង និងម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ម្ដុំទល់មុខវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ មិនទាន់ដឹងនៅឡើយទេ ក្នុងនោះក៏មានរថយន្តក្រុមហ៊ុនដឹកប្រេងតេលា សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ ។

បញ្ជាក់៖ ករណីខាងលើសមត្ថកិច្ចចុះដល់ទីតាំងជួយសម្រួលចរាចរណ៍ ចំណែកសាច់ញាតិជនរងគ្រោះបានមកដល់កន្លែងកើតហេតុផងដែរ៕

ហាមលួចចម្លងអត្តបទដោយគ្មានការអនុញ្ញាត៖

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.