ផ្ទះ ព័ត៌មានជាតិ ចាក់សោផ្ទះរួច...

ចាក់សោផ្ទះរួចនាំគ្នាចេញទៅរកស៊ី ស្រាប់តែត្រឡប់មកវិញទន់ជង្គង់ ចោរលួចគាស់បង្អួចយកទ្រព្យសម្បត្តិអស់

0

កណ្ដាល: ករណីលួចមានស្ថានទម្ងន់ទោស គាស់ផ្ទះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចន្លោះម៉ោង ៨ទៅ ១២និង៣០នាទីចំណុច ផ្ទះជនរងគ្រោះភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ប៉ិច យ៉ូ ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ មុខរបរលក់ដូរ ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

វត្ថុតាងចាប់យក៖ គ្មាន ។

សម្ភារ:បាត់បង់៖
-លុយដុល្លារ ចំនួន ៣០០០ដុល្លារ
-ខ្សែដៃមាសនិងបន្តោងខ្សែ កទម្ងន់៦ជី ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាចាក់សោរផ្ទះចោល ហើយនាំគ្នាចេញទៅប្រករបររកស៊ីរៀងៗខ្លួនអស់ទៅ លុះមកដល់វេលាកើតហេតុខាងលើ ក៏នាំគ្នាត្រឡប់មកផ្ទះវិញ ឃើញមានស្នាមគាស់ចំម្រឹងបង្អួច និង ទូរឈើ ព្រមទាំងបាត់បង់សម្ភារ:ដូចខាងលើ រួចទើបមករាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.