ផ្ទះ ព័ត៌មានជាតិ ភ្ញាក់ព្រឺត!​...

ភ្ញាក់ព្រឺត!​ ព្រឹកឡើងមកបើកតូប ស្រាប់តែបាត់ទូរស័ព្ទអស់ជិត ៤០ គ្រឿង

0

កណ្ដាល: កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣៥នាទី មានករណីលួចទូរស័ព្ទ ស្ថិតភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ អាត ឈុនលាង ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់និងជួសជុលទូរស័ព្ទ មានទីលំនៅភូមិឈូក ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

សម្ភារ:បាត់បង់៖
-ទូរស័ព្ទម៉ាក oppo ២០ គ្រឿង
-ទូរស័ព្ទម៉ាក vivo ចំនួន ០៣ គ្រឿង
-ទូរស័ព្ទម៉ាកNokia (អិនចុចពិល) ១២ គ្រឿង
សរុប ជាទឹកប្រាក់ប្រមាណ ២.០០០ដុល្លារ ។

ដំណើរររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះមកបើកតូបលក់ដូរដូចសព្វដង ស្រាប់តែបាត់ទូរស័ព្ទពីក្នុងទូរ ពេលពិនិត្យមើលជញ្ជាំង ដែលធ្វើពីស័ង្កសី ចំហៀងខាងកើត ឃើញមានស្នាមកាត់រហែកមួយប្រឡោះទំហំ ០,៥០ម×០,៣០ម បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលជ័យធំឲ្យជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទៅតាំង ធ្វើកំណត់ហេតុ ដើម្បីស្រាវជ្រាវរកជនសង្ស័យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.