ផ្ទះ ព័ត៌មានជាតិ ផ្អើលឆោទ្បោ! ...

ផ្អើលឆោទ្បោ! ក្រុមទំនើង បង្កអុកទ្បុកវាយ កាប់ចាក់គេតាមផ្លូវ បណ្ដាលឲ្យមានអ្នករងរបួស នៅខេត្តកណ្តាល

0

កណ្តាល: កាលពីវេលាម៉ោង ០២ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវចូលហាង KARAOKE អ័រគីដេ ក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល មានករណីហិង្សាដោយចេតនាមួយ។

ជនរងគ្រោះឈ្មោះ ជា សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរសិស្ស ។ ជនសង្ស័យ ០៤នាក់៖
១.ឈ្មោះម៉ូ ភ័ស ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។
២.ឈ្មោះ ឆាប ធានិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។
៣.ឈ្មោះ ឆាប ធានេត ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។
៤.ឈ្មោះ ធឿន ផាន់ណាភេទ ប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក ៖
១.អាវយឺតដៃខ្លី ពណ៌ស មានបោះពុម្ពរូបនាគ អក្សរខាងមុខសរសេរថា ៖GIVENCHY-PARIS មានស្នាមធ្លុះខាងក្រោយ ២កន្លែង ប៉ុនម្រាមដៃ ។
២.ខ្សែក្រវ៉ាត់សរសៃអំបោះ ក្បាលដែកចំនួន ០១ ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានចេញពីច្រៀងខារ៉ាអូខេ អ័រគីដេ គោលបំណងទៅផ្ទះ ពេលកំពុងតែជិះម៉ូតូ ចេញបានប្រហែល១០០ម៉ែត្រជិតដល់ថ្នល់
ជាតិលេខ១៤ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានមកស្ទាក់ផ្លូវជនរងគ្រោះ និងយកខ្សែក្រវ៉ាត់វាយ រួចទាំងកាំបិតចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យមានរបួសស្នាម ។

បន្ទាប់មកជនសង្ស័យ បានគេចខ្លួនអស់ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ។

ក្រោយពីទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្នែកជំនាញនគរ បាលយុត្តិធម៌ បានចុះទៅកន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវ លុះដល់ម៉ោង១៣ និង៤០នាទីថ្ងែខែឆ្នាំដដែល កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ហើយបានបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.