ផ្ទះ ព័ត៌មានជាតិ Update៖ តក់ស្...

Update៖ តក់ស្លុតបំផុត! តែមួយពព្រិចភ្នែកសោះ ធ្វើឲ្យគ្រួសារខ្លះ ទ្រហោយំ ឯអ្នកផ្សេងទៀតកើតទុក្ខជាទម្ងន់

0

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខវិទ្យាល័យនិមិត្ត ស្ថិតនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត

រថយន្តម៉ាក លុចស៊ីស 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7790 ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុកនិងរថយន្តធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3351 ដែលបើកពីកើត ទៅលិច (ច្រាស់ទិសគ្នា)
ហើយរថយន្តធុនធំ បានរេចង្កូតទៅបុករថយន្តដឹកសាំងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ3A-4243 បើកបរពីទិសខាងលិចទៅកើត ស្រាប់តែពេលនោះ មានម៉ូតូមួយគ្រឿងម៉ាក Honda Dream125 ពណ៌ខ្មៅ ២០១០ ពាក់ស្លាក លេខ បន្ទាយមានជ័យ 1D-1737 មកពីទិសខាងលិចទៅកើត បានបុករថយន្តដឹកសាំងបន្ថែមទៀត។

ហេតុការណ៍ បណ្តាលឲ្យ៖
-ភាគីរថយន្ត Lexus330 អ្នកបើកបរឈ្មោះ គង់ សារុន (ស្លាប់) និងប្រពន្ធរងរបួសស្រាល។
-ភាគីរថយន្ត កុងតឺន័រ អ្នកបើកបររត់គេចខ្លួនបាត់
-ភាគីរថយន្ត ដឹកសាំង របួសស្រាលម្នាក់
-ភាគីម៉ូតូ រងរបួសធ្ងន់ម្នាក់

ការខូចខាត៖
-រថយន្តLexus330 (ខូចធ្ងន់)
-ភាគីរថយន្តធុនធំ (ខូចធ្ងន់)
-ភាគីរថយន្ត ដឹកសាំង(ខូចធ្ងន់)
-ភាគីម៉ូតូ (ខូចធ្ងន់)

មូលហេតុ៖ អ្នកបើកបររថយន្តលុចស៊ីស ប្រើប្រាស់ល្បឿនលឿន មិនប្រកាន់ស្ដាំ ហើយសង្ស័យ បើកបរក្នុងស្ថានភាពងងុយដេក៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.