ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! រ...

រន្ធត់ណាស់! រថយន្តHIGH LANDER ជ្រុលចង្កូតក្រឡាប់ចូលប្រឡាយ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានម្នាក់ជានិសិ្សតBBU និងរងរបួស៤នាក់

0

កំពត: ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦-៣៧ ស្ថិតភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

ជនរងគ្រោះចំនួន ៦នាក់រួមមាន៖
១/ឈ្មោះ ឈួន ប៊ុនណែល ភេទប្រុស អាយុ ៣៥ ឆ្នាំ អ្នកបើកបរ (ស្លាប់)។
២/ឈ្មោះ តាន់ ឡៃសេង ភេទប្រុស អាយុ ៣៩ ឆ្នាំ ស្លាប់។
៣/ឈ្មោះ ចេត ផូគា ភេទស្រី អាយុ ៥០ ឆ្នាំ ស្លាប់។
ក្នុងចំណោមអ្នកទាំង៣មានម្នាក់ជាអតិតនិស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU)។
៤/ឈ្មោះ សោម ឈន ភេទប្រុស អាយុ ២៧ ឆ្នាំ រងរបួសស្រាល។
៥/ឈ្មោះ ធី ភេទប្រុស អាយុ ៣៨ ឆ្នាំ រងរបួសស្រាល។
៦/ឈ្មោះ សេង លី ភេទប្រុស អាយុ ២៦ ឆ្នាំ រងរបួសស្រាល។
៧/ឈ្មោះ ស្រី មុំ ភេទស្រី អាយុ ២៥ ឆ្នាំ រងរបួសស្រាល។
អ្នកទាំង ៧រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AI-១០៨០ ទិសដៅពីជើងទៅត្បូង បើកបរក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ ជាផ្លូវកោងក៏ជ្រុលចង្កូតក្រឡាប់ចូលក្នុងប្រឡាយ បណ្ដាលឲ្យមានមនុស្ស៣នាក់ស្លាប់និង៤នាក់ទៀតរបួសស្រាល

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:សពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.