ផ្ទះ ព័ត៌មានជាតិ កម្លាំងចុះត្រ...

កម្លាំងចុះត្រួតពិនិត្យរដ្ឋបាល និងណែរនាំអាជីវករ លក់ដូរ សម្ភារៈរបស់កងកម្លាំងប្រដាប់អាវុធ នៅចំណុច ភូមិ ផ្សារទឹកថ្លា

0

ភ្នំពេញ: ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២និង០០នាទី គណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ដោយបានទទួលសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ លេខ០៩៨/០១៩ ស.ជ.ណ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាល និងណែនាំអាជីវករ លក់ដូរ សម្ភារ:របស់កងកម្លាំងប្រដាប់អាវុធ នៅចំណុច ភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានសមាសភាពចូលរួម :
១.លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា និងជាប្រធានគណ:បញ្ជាការឯកភាពសង្កាត់
២.លោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លា
៣.លោកវរសេនីយ៍ត្រី ភឿន សម្ភស្ស មេបញ្ជាការរងអាវុធហត្ថខណ្ឌសែនសុខ និង នាយរងប៉ុស្តិ៍ មន្ត្រីអាវុធហត្ថខណ្ឌ មន្ត្រីប៉ុស្តិ៍ទឹកថ្លា និងប្រធានផ្សារ បានចុះណែនាំដល់អាជីវករដែលលក់ដូរខោអាវ របស់កងកម្លាំងប្រដាប់អាវុធ ឲ្យផ្អាកលក់មួយរយ:

ចំនួនតូបលក់ខោអាវកងកម្លាំងប្រដាប់អាវុធក្នុងផ្សារមានចំនួនសរុប ៥៧តូប បិទទ្វារចំនួន ៤០តូប ណែនាំអាជីវករបានចំនួន ១៧តូប៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.