ផ្ទះ ព័ត៌មានជាតិ បាត់ខ្លួនមួយយ...

បាត់ខ្លួនមួយយប់ស្អែកឡើងចង​​.ក ស្លាប់បាត់

0

កំពង់ឆ្នាំង: នៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានករណីយុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចងក នឹងដើមឈើ ចម្ងាយ១គីឡូម៉ែត្រពីផ្ទះ សាកសពជនអត្តឃាតនេះ ត្រូវបានម្ដាយប្រទះ ឃើញនៅចំណុចអ្នកតាយុង ដែល ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សពជនងគ្រោះមានឈ្មោះ ឈឿន វិបុល អាយុ ២៨ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើត ហេតុ។
តាមប្រភពពីស្រ្តីជាម្តាយ បានឲ្យដឹងថា ក្នុងពេល២ថ្ងៃ មុនពេលកើតហេតុ កូនប្រុសរបស់គាត់តែងតែបានពោលប្រាប់គាត់ថា រូបគេហាក់បីដូច ជាមានអាការមិនសូវស្រួល ដោយចេះតែឃើញមានគេដេញចាប់ ដេញវាយ ដេញចង ។ ហើយរហូតមកដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ៩និង០០នាទី ព្រឹក ជនរងគ្រោះ ក៏បានដឹកគោយកទៅចងឲ្យស៊ីស្មៅនៅវាលស្រែ ខាងក្រោយភូមិចម្ងាយប្រហែលជាមួយគីឡូម៉ែត្រពីផ្ទះ ហើយក៏បាត់មិនឃើញមកផ្ទះវិញ រហូតយប់ក្រុមគ្រួសារនិងប្រជាពលរដ្ឋក្នុងភូមិក៏បាននាំគ្នាដើររកទាំងយប់ផងដែរតែមិនប្រទះឃើញនោះឡើយ។
លុះព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះក្រុមគ្រួសាររួមនឹងអ្នកភូមិក៏បានដើររកម្ដងទៀតនៅគ្រប់ទីកន្លែងតែក៏នៅរកមិនឃើញ។ លុះនៅវេលាម៉ោង ១២ និង ២៥នាទីថ្ងៃទី៦ ទើបម្ដាយរកកូនរបស់គាត់ឃើញ បានស្លាប់នៅក្រោមដើមឈើ ដោយយកខ្សែគោ ចងកនិងដើមឈើស្លាប់បាត់ទៅហើយ។
ក្រោយពីប្រទះឃើញសាកសព ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋាជាដំបូងថា យុវជនរូបនេះ ពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ទើបបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.