ផ្ទះ ព័ត៌មានជាតិ យុវជន៣នាក់ ពា...

យុវជន៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កំពង់ឆ្នាំង: មន្ត្រីជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ញ៉ឹម ប៊ុន្នី ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
២/ឈ្មោះ អ៊ុល វណ្ណា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
៣/ឈ្មោះ ឈុន សុភ័ក្រ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.