ផ្ទះ ព័ត៌មានជាតិ Update៖ ស្លុត...

Update៖ ស្លុតចិត្តណាស់! បុរសម្នាក់ ជួបគ្រោះអកុសល នៅផ្លូវជាតិលេខ៤

0

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូឌ្រីម១គ្រឿង ត្រូវរថយន្តដឹកខ្សាច់បុក ហើយកិនចំក្បាល កាលវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារមនោរម្យ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សពរងគ្រោះមានឈ្មោះ រីម វុត ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្ត ដឹកខ្សាច់ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C -5139 បើកដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូម៉ាកឌ្រីមសង់ ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលខ ភ្នំពេញ 1HT- 9170 ជិះដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច ក្នុងទិសដៅច្រាស់គ្នា បណ្ដាលឲ្យចូលក្រោមរថយន្ត ត្រូវកិនបែកក្បាលធ្លាយខួរស្លាប់ៗភ្លាមៗតែម្ដង។ ចំណែកតៃកុងរថយន្ត ក្រោយបង្ក បានលោតចេញពីរថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ទាក់ទងជំនាញមកវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់។

ដោយឡែកសពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.