ផ្ទះ ព័ត៌មានជាតិ នា៩ខែដើមឆ្នាំ...

នា៩ខែដើមឆ្នាំ ២០១៩ មន្រ្តីជំនាញបង្ក្រាប ៣៨,១១៩ករណី ឃាត់ខ្លួន ៧៦,៤០៩នាក់ និងរឹបអូសសារធាតុញៀនចំនួន ១,១២១គីឡូក្រាម

0

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ៖
១/ កន្លងមកនេះ​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស និស្សិត ក៏ដូចជា​សារព័ត៌មាន​បណ្តាញ​សង្គម​ផ្សេងៗ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​គ្រឿងញៀន និង​បាន​អប់រំ​ណែនាំ​កូនចៅ សាច់ញាតិ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​បោះបង់ចោល​គ្រឿងញៀន​ហើយ​ស្ម័គ្រចិត្ត​ចូលទៅ​ព្យាបាល បន្សាប​គ្រឿងញៀន ស្ដារនីតិសម្បទា​ឡើងវិញ ។​

២/ អនុវត្តន៍​តាម ផែនការ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​យុទ្ធនាការ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជា​អនុប្រធាន​យុទ្ធនាការ​ក្នុង​ឆន្ទ: « រូ​ម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​»
​មហាជន​គ្រប់​ជាន់ថ្នាក់ រួម​នឹង​មន្ត្រី​អនុវត្តន៍​ច្បាប់ បាន​ខិតខំ​ធ្វើ​សកម្មភាព​ទទួលបាន​ល​ទ្ធ​ផល​ជាទី​ពេញចិត្ត ។​

សរុប​លទ្ធផល​អនុវត្ត​ច្បាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ ទី​២ ទី​៣ និង​ទី​៤ (៩​ខែ​ដើមឆ្នាំ ២០១៩) ៖
-​បង្ក្រាប ២៣, ៤៦៣ ករណី ឃាត់ខ្លួន ៤៩,៤៩៤​នាក់ ស្រី ៣,៩៦៧​នាក់​
-រឹបអូស​គ្រឿងញៀន ១,១២១ គីឡូក្រាម ៤៨៩ ក្រាម បទល្មើស​ជួញដូរ ​រក្សាទុក​ និងដឹកជញ្ជូន បង្ក្រាប ១៤,៦៥៦ ករណី ឃាត់ ២៦,៩១៥ នាក់ ស្រី ២,៧១៧ នាក់​
​ជោគជ័យ​ដ៏​ធំធេង​នេះ​ធ្វើ​ឲ្យ សន្តិសុខ សុវត្ថិភាព សង្គម​ល្អប្រសើរ កាត់បន្ថយ​បាន​រាល់​បទល្មើស​។​

៣/ ក្នុង​រយ:ពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ យើងខ្ញុំ​មានការ​សោកស្ដាយ​ដោយ​ឃើញថា​មាន អ្នកសារព័ត៌មាន​មួយចំនួន​មានការ​ភ័ន្តច្រឡំ​ហើយ បាន​ចុះផ្សាយ​តាម​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook) និង​តាម​ប្រ​ម៉ាញ់​ថតរូប អំពី​សកម្មភាព​ពេល​ស​ម​ត្ថ​កិច្ច​កំពុង​បង្ក្រាប​គ្រឿងញៀន និង​បាន​ប្រើពាក្យ​មិន​សមរម្យ​ឈ្លេចសួរ ដែល​ប៉ះពាល់​ដល់​ការងារ​ស្រាវជ្រាវ​ដោយ​សម្ងាត់​ដើម្បី​បន្ត​ស្រាវជ្រាវ បង្ក្រាប​មេក្លោង​ថែមទៀត ។​
​ក្នុងករណី មាន​ចម្ងល់​ឬ​ចង់ដឹង ព័ត៌មាន​ផ្សេងៗ សូម​សហការ​ទាក់ទង​មក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

៤/ យើងខ្ញុំ​សំណូមពរ ៖ សូម​សារ​ធារ​ណ​ជនជាតិ អន្តរជាតិ អ្នកសារព័ត៌មាន បណ្តាញ​សង្គម មេត្តា​បន្ត​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ផែនការ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ។ សូម​បន្ត​សហការ​ផ្ដល់​ព័ត៌មាន​រាល់​សកម្មភាព​បទល្មើស​គ្រឿងញៀន ឬ​ភាព​អសកម្ម​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់ ។​
​យើងខ្ញុំ​រីករាយ​រង់ចាំ​ទទួល​ស្វាគមន៍​រាល់​ព៍ត៌មាន និង​មានមតិ​រិះគន់​ដោយ​ស្ថាបនា ២៤/២៤​ម៉ោង តាមរយ: Facebook Page : Anti-Drug Department ឬ តាម​ទូរស័ព្ទ​ដូចខាងក្រោម​:
១-​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណ: នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (012 526911)
២-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (Mobitel: 011248888, Smart: 015222226) ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.