ផ្ទះ ព័ត៌មានជាតិ ពេលនេះ លោក ថោ...

ពេលនេះ លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ត្រូវសាលាឧទ្ធរណ៍ ដោះលែងហើយ

0

ភ្នំពេញ: យោងតាមអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោកឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ត្រូវសាលាឧទ្ធរណ៍ សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅក្នុងឃុំ។

សេចក្តីប្រកាសអ្នកនាំពាក្យសាលាឧទ្ធរណ៍, អ្នកដែលត្រូវដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្នមានចំនួន៤នាក់៖

ទី១ ឈ្មោះ ថោង សារ៉ាត់
ទី២ ឈ្មោះ ហួយ ចាន់ថុល
ទី៣ ឈ្មោះ មាស សម្បត្តិ ហៅ ទូច
ទី៤ ឈ្មោះ ឃុន ចិត្រា។

ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចជា៖
១៖ ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។
២៖ ហាមផ្លាស់ប្តូរលំនៅដ្ឋាន។
៣៖ ត្រូវបង្ហាញខ្លួននៅការិយាល័យ ស្នងការនគរបាលរាជធានីភ្នំពេញ រៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។
៤៖ ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ច ដែលចាត់តាំងដោយតុលាការ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.