ផ្ទះ ព័ត៌មានជាតិ តៃកុងងោកមួយភា...

តៃកុងងោកមួយភាំងផ្អើលទាំងព្រឹក! រថយន្តដឹកកូកាកូឡាបុកខឿនពុះចែកទ្រូងផ្លូវក្រឡាប់បះជើង នៅខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ: រថយន្តទ្រុងម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ខណ:ពេលកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែអ្នកបើកបរងងុយដេកងោក១ភាំង ក៏រេចង្កូតបុកឡើងខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់បះជើងបែកកំពប់កូកាកូឡាពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររូបនោះមានគ្រោះថ្នាក់ឡើយ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង៥៥នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចវាលខ្លែងតាឯ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4444 បើកបរដោយបុរសម្នាក់ឈ្មោះ ប៉ាង រ៉ាវន់ អាយុ ៣១ឆ្នាំ ទីលំនៅភូមិបល្ល័ង្ក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនេះបើកបរធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរងងុយដេកកើយងោគ១ភាំង បណ្ដាលឲ្យបុកឡើងខឿនពុះចែកទ្រូងផ្លូវក្រឡាប់បះជើងទទឹងផ្លូវតែម្ដង។ ខណ:នោះបណ្ដាលឲ្យបែកកំពប់ទឹកកូកាកូឡាពេញផ្លូវ ហើយសំណាងល្អអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ ប៉ុន្តែខឿនពុះចែកទ្រូងផ្លូវបានបាក់ជាង ១០កង់។

ក្រោយពេលពេលកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ ចុះទៅនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.