ផ្ទះ ព័ត៌មានជាតិ ធ្វើសន្តិសុខល...

ធ្វើសន្តិសុខលុយចាយមិនគ្រប់ ដើរឆ្កឹះសោបន្ទប់លួចទ្រព្យសម្បត្តិ ចុងក្រោយអស់លក្ខណ៍

0

ភ្នំពេញ: ជនសង្ស័យជំនាញឆ្កឹះសោបន្ទប់ម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល លួចទូរស័ព្ទ បានសម្រេច គាប់ជួនម្ចាស់មកទាន់ រួមជាមួយបងប្អូនប្រជាពលរដ្ឋ បានចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ខណ:ម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ២២ ជាន់ទី២ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ សារី សារាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ ស្នាក់នៅផ្ទះជួលក្នុងភូមិ សង្កាត់ខាងលើ មានស្រុកកំណើតភូមិពោធិរាមា ឃុំព្រៃកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ឃាត់ខ្លួន)។ ចំណែកម្ចាស់បន្ទប់ជួល ឈ្មោះ ភិន ទ្រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រវេនយប់ មានប្រពន្ធឈ្មោះ ជា សាម៉ីន អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល២២ កន្លែងកើតហេតុ មានស្រុកកំណើតភូមិត្រពាំងរំពាក់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

សម្ភារ: ទ្រព្យសម្បត្តិ ជនសង្ស័យលួចយកបាន ទូរស័ព្ទ២គ្រឿង ហើយដកហូតបានដែកឆ្កឹះសោចុងស្រួច២ដើម និងកូនសោមួយដើម ជារបស់ជនសង្ស័យ សម្រាប់យកធ្វើសកម្មភាព ។

តាមសម្តីម្ចាស់បន្ទប់រងគ្រោះបាន្យដឹងថា ខណ:ដែលគាត់ឡើងទៅជាន់លើ ដើម្បីហាលខោអាវ ប្រពន្ធទៅធ្វើការបាត់ បន្ទប់ចាក់សោត្រឹមត្រូវ លុះចុះមកបន្ទប់វិញ ស្រាប់តែឃើញជនសង្ស័យឆ្កឹះសោបន្ទប់ ចូលរើកកាយលួចយកទូរស័ព្ទបានសម្រេចហើយ ក៏ផ្អើលឆោឡោ ចោរម្នាក់នៅក្រៅបានរត់គេចទៅបាត់ នៅសល់ជនសង្ស័យម្នាក់ នាំគ្នាចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច ។

តាមចម្លើយសារភាពជនសង្ស័យ បានប្រាប់ឲ្យដឹងថា អត់លុយត្រៀម សម្រាប់បុណ្យអុំទូក ក៏បបួលគ្នា ដើរឆ្កឹះសោបន្ទប់បំណងលួចទ្រព្យសម្បត្តិ គាប់ជួនម្ចាស់មកទាន់ចាប់ខ្លួនតែម្តង។

ជនសង្ស័យចាប់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.