ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ជិះ...

បុរសម្នាក់ជិះម៉ូតូរេចង្កូតពេញផ្លូវ បណ្ដាលឲ្យរថយន្តបុកស្លាប់ នៅស្រុកថ្មគោល

0

បាត់ដំបង: នៅវេលាម៉ោង ៦និង១០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតក្នុងក្រុមទី៦ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ យី ប៊ុនថង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកើតហេតុ។
អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចបាត់ស្រមោល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BS-4847 បើកបរពីកើតទៅលិច ក្នុងល្បឿនលឿន ពេលដល់ចំណុចកើតហេតុ បានរេចង្កូតចូលគន្លងផ្លូវខាងឆ្វេង ធ្វើឲ្យរថយន្តម៉ាករីវ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-0027 បើកបរទិសដៅផ្ទុយគ្នាក្នុងល្បឿងលឿន គេចមិនទាន់បានបុកម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។

ក្រោយពេលកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.