ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យ ២នាក...

ជនសង្ស័យ ២នាក់ មានម្នាក់ជាបុគ្គលិកលក់អចលនទ្រព្យ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ៣៥នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ករណីប្រើប្រាស់សារធាតុ ត្រង់ចំណុចមុខផ្សារ សិនជូរីផ្លាហ្សា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ ឡន គីរ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
២/ឈ្មោះ អ៊ត រ៉ន ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ លក់អចលនទ្រព្យ រស់នៅបន្ទប់ជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូមួយគ្រឿងម៉ាក សង់ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពត 1J-9120។
-ទូរស័ព្ទដៃ២គ្រឿង
-ជំពាមកៅស៊ូ១។

បច្ចុប្បន្ន សមត្ថកិច្ចបញ្ជូនជនសង្ស័យទៅ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធី។

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.