ផ្ទះ ព័ត៌មានជាតិ យុវជនម្នាក់ជិ...

យុវជនម្នាក់ជិះម៉ូតូបោះពួយលឿនជ្រុលទៅបុកគូទរថយន្តដឹកទឹកកក ខ្ទាតទៅផ្ទប់ម៉ូតូកង់បី របួសបាក់ជើងឆ្វេង

0

ភ្នំពេញ: យុវជនម្នាក់រងរបួសបាក់ជើងឆ្វេង សន្លប់ឈឹងនៅកន្លែង បន្ទាប់ពីបើកម៉ូតូល្បឿនលឿនជ្រុលទៅបុករថយន្តកូរ៉េដឹកទឹកកកពីក្រោយ ដែលកំពុងបត់ឆ្លងផ្លូវ ហើយខ្ទាតទៅផ្ទប់នឹងម៉ូតូកង់បី កាលពីវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវសហព័ន្ធរុស្សី មុខសាលាខណ្ឌពោធិ៍សែនជ័យ ម៉ូតូប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4910 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើតល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកគូទរថយន្ត កូរ៉េ ដឹកទឹកកក ដែលបើកស្របទិស ហើយកំពុងបត់ឆ្លងផ្លូវ ខ្ទាតទៅបុកផ្ទប់នឹងម៉ូតូកង់បី បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងឆ្វេង សន្លប់ឈឹងនៅកន្លែង ភ្លាមៗ រថយន្តដឹកទឹកកក និងម៉ូតូកង់បី មិនបានឈប់ឡើយ បន្តដំណើរទៅបាត់អស់ បន្សល់ទុកតែភាគីរងគ្រោះនៅកន្លែងកើតហេតុ ។

ជនរងគ្រោះត្រូវបានរថយន្តគ្លីនិករស្មីដឹកយកទៅព្យាបាល ចំណែកឯម៉ូតូ នគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.