ផ្ទះ ព័ត៌មានជាតិ ចោរចូលលួចទ្រព...

ចោរចូលលួចទ្រព្យសម្បត្តិក្នុងបុរីវិមានភ្នំពេញថ្មី អស់ទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ ខាងបុរីមិនទទួលខុសត្រូវ ធ្វើឲ្យជនរងគ្រោះអស់សង្ឃឹម

0

ភ្នំពេញ: នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពលរដ្ឋ បានប្រាប់ Post News ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពចូលគាស់ផ្ទះវីទ្បា ក្នុងបុរីវិមានភ្នំពេញថ្មី អស់ទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលភ្លាមៗ ហើយសមត្ថកិច្ច ក៏បានចុះមកអន្តរាគមន៍ ដើម្បីត្រួតពិនិត្យទីតាំងខាងលើផងដែរ។

តាមសម្ដីម្ចាស់ផ្ទះរងគ្រោះ បានរៀបរាបថា នៅវេលាថ្ងៃកើតហេតុ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពគាស់ផ្ទះរបស់គាត់ ដោយពួកវា​បានចូលកាយអីវ៉ាន់គ្រប់បន្ទប់ ក្នុងបុរី ដោយបានលួចយកទ្រព្យសម្បត្តិ សរុបអស់ជិតចំនួន ៥ម៉ឺនដុល្លារ។ ក្រោយកើតហេតុ គាត់បានទៅជួបចរចា ជាមួយម្ចាស់បុរី តែខាងតំណាងឆ្លើយថា មិនទទួលខុសត្រូវ នោះទេ រឿងមួយនេះ គឺមកពីជនរងគ្រោះធ្វេសប្រហែសខ្លួនឯង។

ជនរងគ្រោះបន្ដថា ជារៀងរាល់ខែ គាត់តែងចំណាយលុយបង់ថ្លៃសន្តិសុខជាប្រចាំ ឲ្យទៅបុរីខាងលើ ក្នុងមួយខែ ២៥ ដុល្លារ តែដល់មានរឿងកើតទ្បើង ខាងបុរី បែរជាឆ្លើយយករួចខ្លួនទៅវិញ ធ្វើឲ្យគាត់អស់សង្ឃឹម។

សូមបញ្ជាក់៖ ករណីខាងលើនេះ អ្នករស់នៅបុរីនេះ ធ្លាប់ត្រូវបានជនសង្ស័យ គាស់ផ្ទះលួចទ្រព្យសម្បត្តិ អស់ជាច្រើនលើកមកហើយ ប៉ុន្តែមិនដែលចាប់បាន ជនសង្ស័យសោះទ្បើយ។ យ៉ាងណាមិញ ក្នុងខណ្ឌឬស្សីកែវ ក៏ទើបតែងតាំងអធិការទ្បើងថ្មី ដែលល្បីធ្លាប់មានបទពិសោធន៍ ជំនាញព្រហ្មទណ្ឌផងដែរ តើអាចមានសមត្ថភាព ចាប់បានជនសង្ស័យបានដែរឬទេ ដើម្បីឲ្យជនរងគ្រោះស្ងប់ចិត្ត៕ ហាមលួចចម្លងអត្ថបទ ដោយគ្មានការអនុញ្ញាត!

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.