ផ្ទះ ព័ត៌មានជាតិ ឃើញឱកាសល្អ ម្...

ឃើញឱកាសល្អ ម្ចាស់ផ្ទះមិននៅផ្លោះរបងចូលលួចសម្ភារៈ ពេលគេមកទាន់ជាប់ជង់

0

ភ្នំពេញ: មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចសម្ភារ: ស្ថិតភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅតុលាកា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ឡេង យៀប ភេទប្រុស អាយុ ៣៣ ឆ្នាំ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន ជនសង្ស័យបានប្រើប្រាស់សារធាតុញៀន អំឡុងពេលនោះរូបគេឃើញម្ចាស់ផ្ទះមិននៅ ក៏ផ្លោះរបងចូល ហើយយកកន្ត្រីកាត់ស័ង្កសីចូលទៅក្នុងផ្ទះ យកសម្ភារ:មានតម្លៃ ខណ:នោះម្ចាស់ផ្ទះមកទាន់ រាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.