ផ្ទះ ព័ត៌មានជាតិ Update៖ សាហាវ...

Update៖ សាហាវមែន! ជនជាតិចិន៤នាក់ ដកកាំភ្លើងបាញ់២គ្រាប់ សង្ស័យគំរាមប្លន់ នៅហាងលក់គុជហឺហឺ

0

ភ្នំពេញ: ជនជាតិមួយក្រុមគ្នា៤នាក់ ប្រដាប់ដោយអាវុធខ្លី២ដើម ចូលទៅបាញ់គំរាមប្លន់ចំនួន ២គ្រាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅហាងលក់គុជហឺហឺ របស់ជនជាតិចិន ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួននៅកន្លែងបានម្នាក់ តាមចាប់ក្នុងសួនកាណាឌីយ៉ា បានម្នាក់ទៀត សរុប២នាក់ ។

តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ ជនជាតិចិនមួយក្រុម មានគ្នា៤នាក់ ដើរចូលហាង ខាងលើ ប្រដាប់ដោយអាវុធខ្លី ២ដើម ម៉ារ៉ូឡូ និងកា៥៩ រួចបាញ់២គ្រាប់ មាត់ទ្វារហាង សង្ស័យគំរាមប្លន់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ចដេញចាប់បានម្នាក់ និងដកអាវុធខ្លី១ដើម កា៥៩ នៅកន្លែងកើតហេតុ ជនសង្ស័យ៣នាក់ទៀត រត់ចូលសួនកាណាឌីយ៉ា ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយកងសន្តិសុខ ស្វែងតាមចាប់ខ្លួន បានជនជាតិចិនម្នាក់ទៀត ចូលសំងំពួនក្នុងបន្ទប់ មុខអគារលេខ១០ ។

ជនសង្ស័យជាជនជាតិចិន ក្រោយធ្វើសកម្មភាព បាញ់គំរាមប្លន់នៅហាងលក់គុជ របស់ជនជាតិចិន សមត្ថកិច្ចចាប់ខ្លួនបាន២នាក់ ដកហូតបានអាវុធខ្លីកា៥៩ មួយដើម រួចនាំទៅសាកសួរនៅផ្នែកជំនាញ ចំណែកបក្ខពួក២នាក់ទៀត មានអាវុធខ្លី ម៉ាករ៉ូឡូ មួយដើម សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនបន្ថែមទៀត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.