ផ្ទះ ព័ត៌មានជាតិ ករណីផ្ទេរហ្គា...

ករណីផ្ទេរហ្គាសចេញពីរថយន្ត បណ្ដាលឲ្យឆេះផ្ទះ និងមនុស្សរងរបួសធ្ងន់ នៅខេត្តកំពង់ធំ

0

កំពង់ធំ: នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះហ្គាសកំពុងផ្ទេរចេញពីរថយន្ត បណ្តាលឲ្យឆេះផ្ទះ និងរបួសធ្ងន់មនុស្ស ស្ថិតនៅភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ម្ចាស់ស្ថានីយ៍ប្រេងTLA និងស្តុកហ្គាសឈ្មោះ អ៊ូ មឿក ភេទប្រុស អាយុ ៦៥ឆ្នាំ។
ជនរងគ្រោះឈ្មោះ ហៀង ចាន់ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាំងគោក ជាអ្នកបើកបររថយន្តដឹកហ្គាស)។

មូលហេតុ៖ បណ្តាលមកពីផ្ទេរហ្គាសចេញពីរថយន្តខុសបច្ចេកទេស។

បញ្ជាក់៖ ករណីនេះរថយន្តអគ្គិភ័យបានចេញអន្តរាគមន៍សរុបចំនួន ៤គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន ៥រថយន្តស្មើនឹង ២០ម៉ែត្រគុបរលត់ទាំងស្រុងមិនបណ្តាលឲ្យឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាង។
-រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចេញអន្តរាគមន៍ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្តស្មើនិង០៨ម៉ែត្រគុប
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ២រថយន្តស្មើនិង០៨ម៉ែត្រគុប។
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកបានចេញអន្តរាគមន៍ចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់ ១រថយន្តស្មើ០៤ម៉ែត្រគុប។
-មានកម្លាំងចុះអន្តរាគមន៍ពន្លត់សរុបទាំងអស់ចំនួន ៦៥នាក់ ដឹកនាំដោយលោក ហៀង ហ៊ល ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.