ផ្ទះ ព័ត៌មានជាតិ ប្លន់ជាប់គ្នា...

ប្លន់ជាប់គ្នាពីរយប់ផ្ទួនៗ កណ្ដាលក្រុងភ្នំពេញ ពលរដ្ឋរិះគន់អធិការខណ្ឌទួលគោក មិនអាចទប់ស្កាត់បទល្មើសមូលដ្ឋានបាន ធ្វើឲ្យពួគគាត់អស់សង្ឃឹម

0

ភ្នំពេញ: ស្ត្រីម្នាក់ចេញមកពីធ្វើការ ត្រូវបានក្រុមចោរ២នាក់ ធ្វើសកម្មភាពវាយប្លន់បានសម្រេច អស់ទាំងទូរស័ព្ទដៃមួយគ្រឿង ហើយរបួសបែកខ្ទងច្រមុះទៀត ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង
២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១២២ កែងផ្លូវ២១៥ នៅចំណុចក្បែរនឹងស្តុបDN ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនរងគ្រោះឈ្មោះ ឡា លីន ភេទស្រី អាយុ៣៦ ឆ្នាំ មានមុខរបរធ្វើការនៅម្តុំផ្លូវ២១៥ ក្បែរនឹងDN ស្នាក់នៅផ្ទះលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទើបតែចេញមកពីធ្វើការ នៅឯម្តុំDN រួចក៏ដើរមកដល់មុខផ្ទះ ហើយបានដកទូរស័ព្ទដៃម៉ាក OPPO11 យកទៅតេហៅបងប្អូន ឲ្យបើកទ្វារ ស្រាប់តែលេចមុខជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ មិនចាំស៊េរី និងម៉ាកទេ បានធ្វើសកម្មភាពប្លន់ យកទូរស័ព្ទដៃ និងវាយគាត់៥ដៃចំកណ្តាលមុខ បណ្តាលឲ្យរបួសបាក់ខ្ទងច្រមុះ។ ភ្លាមៗនោះ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល ហើយគាត់ក៏បានស្រែកឲ្យគេជួយ ប៉ុន្តែនៅម្តុំទីតាំងខាងលើ មានសារភាពស្ងាត់ ទើបងាយស្រួលដល់ជនសង្ស័យ ធ្វើសកម្មភាបែបនេះ។

ជនរងគ្រោះ បានបន្តថា ធ្លាប់ត្រូវបានចោរឆក់ចំនួន៤ដងមកហើយ ចំពោះគាត់ផ្ទាល់ សូមណូមពរដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣ មេត្តា ជួយស្រាវជ្រាវ និងចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារដេប៉ូទី៣ ដើម្បីឲ្យសមត្ថកិច្ច ធ្វើការទៅតាមនិតិវិធីផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានរិះគន់ទៅលោក សុខ ហេង អធិការខណ្ឌនគរបាលខណ្ឌទួលគោក មិនអាចទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានបាន បណ្ដោយឲ្យកើតមានអំពើវាយប្លន់ជាប់ៗគ្នា ទាំងនៅសង្កាត់ផ្សារដេប៉ូទី២ និងទី៣ កណ្ដាលទីក្រុងភ្នំពេញតែម្ដង តើឲ្យពលរដ្ឋទៅសង្ឃឹមពីណា៕ ហាមលួចចម្លងអត្ថបទ ដោយគ្មានការអនុញ្ញាត!!!

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.