ផ្ទះ ព័ត៌មានជាតិ ទំនងភ័យសមត្ថក...

ទំនងភ័យសមត្ថកិច្ចជិះដេញតាម ជនសង្ស័យម្នាក់បើករថយន្តធ្លាក់ផ្លួវក្រឡាប់ បណ្ដាលឲ្យស្លាប់មួយរំពេច

0

កណ្ដាល: ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២ និង ២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ន ម៉ាច ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ រស់នៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ជនសង្ស័យ មិនស្គាល់ឈ្មោះ ភេទប្រុសអាយុ ២០ ឆ្នាំ ស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ (ស្លាប់) ។

សំម្ភារ:បាត់បង់៖ រថយន្ត ១គ្រឿងម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8086។

ដំណើររឿង៖ មុនពេលកើតហេតុ វេលាម៉ោង ២៣ និង ៣៥នាទី ជនរងគ្រោះបានយករថយន្តទៅទុកនៅមុខផ្ទះដូចសព្វដង និងបានចូលទៅសម្រាក់ក្នុងផ្ទះ លុះដល់វេលាម៉ោង ២ និង ២០នាទី ឮសម្លេងបញ្ឆេះរថយន្ត ក៏ចេញមកមើលមុខផ្ទះ ឃើញជនសង្ស័យបើកឆ្ពោះទៅឃុំរកាជន្លឹង បន្ទាប់មកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជិះដេញតាម ហួសស្ពាប៉ាន់ណា ប្រហែល២៥០ម៉ែត្រ ជនសង្ស័យបើករថយន្តធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រកបក្ខពួកក្រុមជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពជនសង្ស័យប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.