ផ្ទះ ព័ត៌មានជាតិ ជាងភ្លើងហ៊ុយៗ...

ជាងភ្លើងហ៊ុយៗប្រាប់ថា មិនអីទេ មួយសន្ទុះក្រោយមកស្រាប់តែ ឆេះផ្អើលរត់ជាន់ជើងគ្នាប្រមូលអីវ៉ាន់សឹងមិនទាន់

0

ភ្នំពេញ: នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះខ្សែភ្លើងក្នុងពិដានហុយផ្សែងឡើងទ្រលោម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជើង ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងហាងលក់សំលៀបបំពាក់ យីហោ DADA ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ម្ចាស់ហាងឈ្មោះ ជ័យ សុវណ្ណដា ភេទស្រី អាយុប្រហែល ៣០ឆ្នាំ ។

ដំណើររឿង៖ មុនពេលកើតហេតុ មានការលោតឌីសង់ទ័រក្នុងប្រអប់ភ្លើង រួចគាត់ម្ចាស់ហាងហៅជាងភ្លើងឲ្យមកមើល តែជាងប្រាប់ថា «មិនអីទេ បើកប្រើបានធម្មតាទៅ» ស្រាប់តែមានក្លិនឈ្ងៀមហុយផ្សែងទ្រលោមតែម្ដង ផ្អើលរត់ជាន់ជើងគ្នាប្រមូលសម្ភារ:ក្នុងហាងចេញ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីពិដាន។

បញ្ជាក់៖ ករណីនេះប្រើបំពង់ពន្លត់អគ្គិភ័យចំនួន ១០បំពង់ រថយន្ត ២គ្រឿង និងមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ប៉ុន្តែសម្ភារ:រងការខូចខាតតិចតួច៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.