ផ្ទះ ព័ត៌មានជាតិ ទីតាំងល្បែងជល...

ទីតាំងល្បែងជល់មាន់តាមអនឡាញមួយកន្លែងត្រូវអជ្ញាធរចុះបង្រ្កាប

0

ភ្នំពេញ: គណះបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ចុះបង្ក្រាមទីតាំងល្បែងជល់មាន់តាមអនឡាញ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ខាងក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបទីតាំងខាងលើអជ្ញាធរដកហូតនៅសម្ភារះមួយចំនួនដូចជា ទូរទស្សសម្រាប់ចាក់ភ្នាល់ តុ កៅអី និងសម្ភារះជាច្រើនទៀតដែលពាក់ព័ន្ធនិងករណីភ្នាល់គ្នា។
ក្រោយពីធ្វើការដកហូតរួច អជ្ញាធរក៍បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងខាងលើ ឲ្យឈប់បើកនៅល្បែងលេងភ្នាល់ទាំងឡាយដែលពាក់ព័ន្ធនូវអំពើខុសច្បាប់៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.