ផ្ទះ ព័ត៌មានជាតិ ជីវិតថ្លៃណាស់...

ជីវិតថ្លៃណាស់! សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់

0

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តដឹកទំនិញនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១៩ ទៅតាំងស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រទះឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1J-9158 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុមានរថយន្តដឹកទំនិញមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-2301 បើកស្របទិសគ្នាបានមកបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឲ្យអ្នកបើកបេរម៉ូតូដួលខ្ទាតចូលក្រោមរថយន្តអូសប្រហែល១០ម៉ែត្របណ្តាលឲ្យរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ ប៉ុន្តែសំណាងដែលរថយន្តមិនកិន ពិតជាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់មែន។
ក្រោយពេលកើតហេតុសមត្ថិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើការវាស់វែងយករក្សាទុកដើម្បីឲ្យកម្លាំងជំនាញដោះស្រាយបន្តុ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.