ផ្ទះ ព័ត៌មានជាតិ ធ្លាប់ជាប់ពន្...

ធ្លាប់ជាប់ពន្ធនាគារ ២ដងហើយមិនរាងចាល ចេញមកសេពទៀតបាន២ដង្ហើម សមត្ថកិច្ចទៅទាន់ចាប់វាយខ្នោះ

0

កណ្ដាល: កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ៣៥នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណី រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ស្ថិតភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ អាន ពេជ្ររ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។។
២/ឈ្មោះ ហ៊ីម ហុង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករតុការ ទីលំនៅបច្ចុប្បន្នភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច
-សំម្ភារ:ប្រើប្រាស់មួយចំនួន
-ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១១០ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BM-4710 ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានទៅទិញសារធាតុញៀនពីក្មេងម្នាក់មិនស្គាល់អត្តសញ្ញាណនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល យកមកសេពដោយមានគ្នា ៣នាក់ តែសេពបានតែ២ដង្ហើមសមត្ថកិច្ចមកទាន់ធ្វើការឃាត់ខ្លួន ប៉ុន្តែមានម្នាក់រត់គេចខ្លួនបាន។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី។

បញ្ជាក់៖​ ជនសង្ស័យទី១ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ២លើក ពីបទរក្សាទុកនិងប្រើប្រាស់សារធាតុញៀន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.